បទសម្ភាសន៍ VOA៖ ទស្សនៈវិស័យសេដ្ឋកិច្ចសម្រាប់សហរដ្ឋអាមេរិកនៅឆ្នាំ២០១៦
សម្រាប់អ្នកជំនាញជាច្រើន សេដ្ឋកិច្ចអាមេរិកមើលទៅមានភាពរឹងមាំនៅក្នុងខែធ្នូកន្លងទៅនេះ។ ធនាគារកណ្តាលអាមេរិកមានទំនុកចិត្តយ៉ាងខ្លាំងចំពោះការកើនឡើងនៃសេដ្ឋកិច្ច ដែលខ្លួនបានសម្រេចដំឡើងអត្រាការប្រាក់ជាលើកដំបូងតាំងពីមានវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០០៨។ ទោះជាយ៉ាងនេះក៏ដោយ តាំងពីខែមករាមក ទីផ្សារសាកល គឺចាប់ពីទំនិញរហូតដល់ហ៊ុន តម្លៃបានធ្លាក់ចុះយ៉ាងខ្លាំង។ បញ្ហានេះ បានចោទជាសំណួរអំពីស្ថានការណ៍សេដ្ឋកិច្ចអាមេរិក និងការសម្រេចរបស់ធនាគារកណ្តាលអាមេរិក។ ដើម្បីស្វែងយល់បន្ថែមអំពីបញ្ហានេះ ពីរដ្ឋធានី Washington អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បានសន្ទនាតាមទូរស័ព្ទជាមួយ លោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក។