ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍ VOA៖ ក្រុមហ៊ុន​អាមេរិក​នៅ​តែ​​បារម្ភ​​ចំពោះ​​ការ​វិនិយោគ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន


នៅ​ក្រោយ​កិច្ច​ប្រជុំ​កំពូល​អាមេរិក-អាស៊ាន​នៅ​រមណីយដ្ឋាន​ Sunnylands គណៈ​ប្រតិភូ​ពាណិជ្ជកម្ម​នៃ​បណ្តា​ប្រទេស​អាស៊ាន​​ រួម​ទាំង​លោក​រដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល នៃ​ប្រទេស​កម្ពុជា​​ផង បាន​បន្ត​ដំណើរ​ទៅជួប​ជាមួយ​អ្នក​វិនិយោគ​និង​តំណាង​ក្រុមហ៊ុន​អាមេរិក​នៅ​ទី​ក្រុង​ San Francisco រដ្ឋ​ California។ កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​​នេះ​ ពួក​គេ​បាន​​​ពិភាក្សា​អំពី​សក្តានុពល​វិនិយោគ​និង​សេដ្ឋកិច្ច​នៃ​សហគមន៍​​សេដ្ឋកិច្ច​អាស៊ាន​ដែល​ទើប​បង្កើត​នៅ​ដើម​ឆ្នាំ​២០១៦​នេះ។ លោក សៅ ផល និស្ស័យ អ្នក​យក​ព័ត៌មាន​របស់​សារព័ត៌មាន​ថ្មីៗ (ThmeyThmey) ដែល​បាន​ចូលរួម​កិច្ច​ប្រជុំ​​នោះ បាន​​ប្រាប់​ VOA នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​លោក សឹង សុផាត ថា អ្នក​វិនិយោគ​អាមេរិក​មាន​ចំណាប់​អារម្មណ៍​ច្រើន​ចំពោះ​សហគមន៍​សេដ្ឋកិច្ច​ថ្មី​នេះ ប៉ុន្តែ​ក៏​នៅ​តែ​មាន​ការ​បារម្ភ​ច្រើន​ផង​ដែរ។ តទៅ​នេះ​ជា​បទ​សម្ភាន៍​ទាំង​ស្រុង​រវាង​លោក សឹង សុផាត និង​​លោក សៅ ផល និស្ស័យ។

XS
SM
MD
LG