ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

Hello VOA សុខភាព៖ អាការៈ​ភើ​ជូរ​​​អាច​នាំ​ឲ្យ​កើត​មហារីក​បំពង់អាហារ


លោក​វេជ្ជបណ្ឌិត​​​ តាំង តេកហុង ​​ថ្លែង​ថា​អាការៈ​ភើជូរ​ទោះ​បី​​​ជាទូទៅ​មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ក្តី ប៉ុន្តែ​ប្រសិន​ជា​រ៉ាំរ៉ៃ​អាច​ក្លាយ​ទៅ​ជា​មហារីក​បំពង់​អាហារ។ លោក​​វេជ្ជបណ្ឌិត​ខ្មែរ​​​ទីក្រុង Jacksonville រដ្ឋ Florida ​​រូប​នេះ​​​ បាន​ថ្លែង​ដូច្នេះ​​នៅ​ក្នុង​កម្មវិធី Hello VOA សុខភាព​ប្រចាំ​ខែ​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០១៥។ លោក​​ថ្លែង​ថា មាន​មនុស្ស​ពី​១០ទៅ​២០​% នៅ​ទូទាំង​ពិភពលោក​កើត​អាការៈ​ភើ​ជូរ​នេះ។ លោក​វេជ្ជបណ្ឌិត្យ​បញ្ជាក់​​ថា រោគ​សញ្ញា​សំខាន់​នៃ​អាការៈ​ភើ​ជូរ គឺ​ទី​១ ការ​ភើ​មក​មាន​ក្លិន​ជូរ​ខុស​ពី​ការ​ភើ​ធម្មតា ហើយ​ទី​២ ​មាន​ការ​ចុក​ទ្រូង ការ​ឆ្អល់​ចុង​ដង្ហើម ឬ ការ​ចុក​ក្រពះ (heartburn)។ លោក​ថា ការណ៍​​​នេះ​​បណ្តាល​មក​ពី​ទឹក​អាស៊ីត​ដែល​​នៅ​ក្នុង​ក្រពះ ​ច្រាល​ត្រឡប់​ចូល​បំពង់​អាហារ​វិញ​ដោយ​សារ​ទ្រនាប់​បំពង់អាហារ។ ​​ទោះ​ជា​អាច​សម្គាល់​រោគ​សញ្ញា​ក៏​ដោយ​និង​ប្រើ​ថ្នាំ​ខ្លួន​ឯង​ក្តី ក៏​លោក​វេជ្ជបណ្ឌិត​បញ្ចាក់​ថា ដើម្បី​ឲ្យ​ច្បាស់​ថា​ជា​​អាការ​ភើជូរ​ពិត​ប្រាកដ ហើយ​មិន​ច្រឡំ​នឹង​​​ជំងឺ​ក្រពះ​ឬ​ប្រម៉ាត់ អ្នក​ជំងឺ​គួរ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ។ (ស៊ឹង សុផាត, Hello VOA, វ៉ាស៊ីនតោន, ១៨ កុម្ភៈ ២០១៦)

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG