លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅរដ្ឋ Florida សហរដ្ឋអាមេរិក ថ្លែងថា មានវិធីព្យាបាលអាការៈភើជូរតាមវិធីផ្សេងៗ ដែលមានចាប់តាំងពីថ្នាំដែលមានលក់នៅតាមឱសថស្ថាន ដូចជាថ្នាំ Maalox, Mylanta និង Rolaids ជាដើម រហូតដល់ថ្នាំដែលត្រូវមានសំបុត្រពេទ្យ ដូចជា Pantoprazole (Protonix), Rabeorazole (Prevacid) និង Dexlansoprazole (Dexilant)។
ថ្លែងនៅក្នុងកម្មវិធី Hello VOA ប្រចាំខែ កាលពីថ្ងៃទី ១៧ មីនា ឆ្នាំ២០១៦ លោកវេជ្ជបណ្ឌិតបានផ្តល់ឱវាទមួយចំនួនដើម្បីកាត់បន្ថយការកើតជំងឺភើជូរដែលមានរួមការជៀសវាងអាហារខ្លះដូចជា ម្ហូបចៀន ទឹកបេងប៉ោះ និង ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។
សូមចុចស្តាប់ការបកស្រាយទាំងស្រុងរបស់លោកវេជ្ជបណ្ឌិតតាំង តេកហុង៖
No media source currently available
សូមស្តាប់ភាគទី១អំពីអាការៈភើជូរកាលពីខែកុម្ភៈ៖
No media source currently available