បទសម្ភាសន៍ VOA ជាមួយញ៉ឹក ប៊ុនឆៃ៖ ខ្ញុំដូចជា«ទីងមោង» ក្រោយពីបក្សហ្វ៊ុនស៊ីនប៉ិចរួបរួម
គណបក្សហ៊្វុនស៊ីនប៉ិច ដែលជាកេរដំណែលរបស់សម្តេចព្រះបរមរតនកោដ្ឋព្រះបាទ នរោត្តម សីហនុ កំពុងប្រឈមនឹងជម្លោះផ្ទៃក្នុងធ្ងន់ធ្ងរម្តងទៀតដែលអ្នកវិភាគនយោបាយកម្ពុជា មើលឃើញថា គណបក្សនេះជិតនឹងបញ្ចប់ជីវិតនយោបាយរបស់ខ្លួន។ លោក ញឹក ប៊ុនឆៃ ជាអតីតមេទ័ពស្មោះនឹងព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ និងជាអតីអនុប្រធានគណបក្សហ៊្វុនស៊ីនប៉ិច បានចាកចេញមកបង្កើតគណបក្សថ្មីឈ្មោះថា«គណបក្សរួបរួមជាតិ»និងបានស្តីបន្ទោសព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ ថា មានការដឹកនាំបែបចង្អៀតចង្អល់ ដោយព្រះអង្គមិនសូវស្តាប់យោបល់របស់សមាជិកនៃគណបក្សហ៊្វុនស៊ីនប៉ិច។ តទៅនេះ ជាសេចក្តីដកស្រង់បទសម្ភាសន៍របស់លោក ញ៉ឹក ប៊ុនឆៃ តាមការសាកសួររបស់លោក ហ៊ុល រស្មី នៃ VOA នៅឯគេហដ្ឋានរបស់លោក កាលពីថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៦។