លោក ចន ឃែរី ធ្វើដំណើរទស្សនកិច្ចការទូតនៅកម្ពុជា
- នៅ វណ្ណារិន
- ពិន ស៊ីសុវណ្ណ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry) បានធ្វើដំណើរមកដល់រាជធានីភ្នំពេញហើយនៅយប់ថ្ងៃច័ន្ទម្សិលមិញនេះ។ ខណៈនៅក្នុងប្រទេសកម្ពុជា លោក ឃែរី គ្រោងនឹងជួបជាមេដឹកនាំប្រទេសកម្ពុជា រួមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង ផងដែរដើម្បីពិភាពក្សាបញ្ហាពាណិជ្ជកម្មទ្វេភាគី និងការរៀបចំជាមុន សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងរដ្ឋកាលីហ្វរញ៉ា នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។ ជាមួយគ្នានេះ លោក ឃែរី នឹងជួបជាមួយនឹងសមាជិករបស់អង្គការសង្គមស៊ីវិល និងតំណាងរបស់គណបក្សសង្គ្រោះជាតិផងដែរ។ លោក នៅ វណ្ណារិន និងលោក ពិន ស៊ីសុវណ្ណ នៃ VOA ជូនសេចក្តីរាយការណ៍នេះពីរាជធានីភ្នំពេញ៕