បទសម្ភាសន៍ VOA៖ ដំណើរទស្សនកិច្ចរបស់លោក ចន ឃែរី ទំនងនឹងពង្រឹងទំនាក់ទំនងរវាងកម្ពុជា-អាមេរិក
លោករដ្ឋមន្ត្រីក្រសួងការបរទេសនៃសហរដ្ឋអាមេរិក ចន ឃែរី (John Kerry) នឹងមកដល់ទីក្រុងភ្នំពេញនាថ្ងៃចន្ទ័សប្តាហ៍ខាងមុខ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅប្រទេសកម្ពុជា មុននឹងលោកធ្វើដំណើរទៅកាន់ប្រទេសចិន។ ការមកដល់នៃថ្នាក់ដឹកនាំអាមេរិករូបនេះបានធ្វើឲ្យមានសំណួរជាច្រើនលើបញ្ហាមួយចំនួន ដូចជាទំនាក់ទំនងនៃប្រទេសទាំងពីរ និងបញ្ហាសមុទ្រចិនខាងត្បូង។ លោក នៅ វណ្ណារិន នៃ VOA បានជួបសម្ភាសលោក ពូ សុវច្ចនា នាយករងនៃវិទ្យាស្ថានកម្ពុជាសម្រាប់កិច្ចសហប្រតិបត្តិការ និងសន្តិភាព ជុំវិញការរឹតចំណងទាក់ទងរវាងកម្ពុជា-សហរដ្ឋអាមេរិក និងការជ្រៀតជ្រែករបស់ចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូង។ សូមស្តាប់បទសម្ភាសន៍នេះដូចតទៅ។