ឯកអគ្គរាជទូតខ្មែរ៖ ដំណើរទស្សនកិច្ចរបស់លោកJohn Kerryនឹងផ្តោតលើTPP
លោក John Kerry រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងទៅធ្វើទស្សនកិច្ចការងារក្នុងប្រទេសកម្ពុជានៅដើមសប្តាហ៍ក្រោយនេះ។ គេរំពឹងថាការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មស្ថិតនៅលើរបៀបវារៈកំពូលរបស់លោក។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងនៅមុនពេលដែលមេដឹកនាំអាស៊ានគ្រោងនឹងជួបប្រជុំជាមួយលោកប្រធានាធិបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា នៅពាក់កណ្តាលខែកុម្ភៈក្នុងសហរដ្ឋអាមេរិក។ លោកម៉ែន គឹមសេង នៃវីអូអេបានជួបសម្ភាសជាមួយនឹងលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចនេះដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ៕