បទសម្ភាសន៍ VOA៖ សមាគមអាស៊ានបើកទីផ្សារពាណិជ្ជកម្មរួមជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥
សមាគមអាស៊ានបានប្រកាសចាប់ផ្តើមបើកទីផ្សារសេដ្ឋកិច្ចរួមតែមួយនៅថ្ងៃនេះ គឺថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៥។ ប្រទេសចំនួន១០ក្នុងតំបន់នេះរួមទាំងកម្ពុជាផងនឹង អាចមានឱកាសធ្វើពាណិជ្ជកម្មទៅវិញទៅមកដោយគ្មានរបាំងពន្ធគយទៀតទេ។ ពីរដ្ឋធានី វ៉ាស៊ីនតោន លោក សុខ ខេមរា នៃ VOA បានសម្ភាសតាម ទូរស័ព្ទជាមួយលោកបណ្ឌិត ឈាង វណ្ណារិទ្ធ សាស្ត្រាចារ្យសាកលវិទ្យាល័យ Leeds នៅប្រទេសអង់គ្លេស អំពីខ្លឹមសារ ដំណើរការ និងបញ្ហាដែលសមាគមនេះ នឹងប្រឈមជារួមឬជាឯកជន។ លោកបានថ្លែងថាកម្ពុជានឹងទាញបានផលប្រយោជន៍ច្រើនពីទីផ្សារចំហនេះ។តែកម្ពុជាត្រូវការចាំបាច់ជួយដល់សហគ្រាសធុនតូចនិងមធ្យមរបស់ខ្លួនដែរ ដើម្បីឲ្យពង្រឹងសមត្ថភាពប្រកួតប្រជែងជាមួយនឹងបណ្តាប្រទេសផ្សេងក្នុងប្លុកនេះបាន៕