ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ម្ចាស់​កាសែត​ និង​វិទ្យុ​ខ្មែរប៉ុស្តិ៍​ខឹង​សម្បារ​នឹង​ការ​ស្នើ​សុំ​ទិញ​បិទ​បណ្តាញ​ព័ត៌មាន​នេះ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ម្ចាស់​កាសែត​ និង​វិទ្យុ​ខ្មែរ​ប៉ុស្តិ៍​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បារ ​បន្ទាប់ពី​មាន​ការ​ស្នើ​សុំទិញ ​ដើម្បី​បិទ​បណ្តាញ​​ព័ត៌មាន​ដែល​គាំទ្រ​គណបក្ស​ប្រឆាំង​នេះ​ចោល។​ សារ​ព័ត៌មាន​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ មាជ សុវណ្ណារ៉ា​ មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​អំពី​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជា​ធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤។​ ​លោក​ ម៉ែន គឹមសេង​ នៃ​ VOA ​បាន​ជួប​សម្ភាស​ជាមួយ​នឹង​អ្នកស្រី Jamie Meach ​ភរិយា​របស់​លោក​ មាជ សុវណ្ណារ៉ា​ នៅ​ការិយាល័យ​ក្នុង​ទីក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វញ៉ា​ អំពី​ការ​ស្នើ​សុំទិញ​សារ​ព័ត៌មាន​នេះ​ និង​ការ​ដែល​បុគ្គល​នោះ​ស្នើ​ឱ្យ​អ្នកស្រី​ស្វែងរក​អន្តរាគមន៍​ពី​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច​ដើម្បី​ឲ្យមានការ​​ដោះ​លែង​ស្វាមី​របស់​អ្នក​ស្រី។ សូម​លោក​អ្នក​ស្តាប់​បទ​សម្ភាសន៍​នេះ​ដូច​ត​ទៅ៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG