ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ អ្នក​ស្រាវជ្រាវ​នៃ Global Witnessថា វិបត្តិ​ដី​ធ្លី​នៅ​កម្ពុជា​ជា​ផ្នែក​មួយ​នៃ​បញ្ហា​សាកល


អ្នក​ស្រាវជ្រាវ​នៅ​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ឈ្មោះ​ Global Witness ​និយាយ​ថា ​វិបត្តិ​ដី​ធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ចំណែក​មួយ​នៃ​និន្នាការ​សាកល។​ វា​ជា​និន្នាការ​មួយ​ដែល​កើត​ឡើង​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ និង​ការ​ខ្វះខាត​ធនធាន។​ នាង ​Josie Cohen ​អ្នក​ធ្វើ​យុទ្ធនាការ​នៃ​អង្គការ​​ Global Witness​ ​ដែល​បាន​ស្រាវជ្រាវ​អំពី​ការ​រឹបអូស​យក​ដី​ធ្លី​ក្នុង​តំបន់​ទន្លេ​មេគង្គ​ ​បាន​និយាយ​ថា​ ដោយ​សារ​តែ​មាន​អស្ថិរភាព​នៃ​ទីផ្សារ​ និង​ការ​វិនិយោគ​ ​វិនិយោគិន​ចង់​បាន​​ដី​កសិកម្ម​នៅ​ក្នុង​ប្រទេស​នានា​ ដូច​ជា​ប្រទេស​កម្ពុជា ​ដែល​ជា​កន្លែង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​​កិច្ច​ព្រម​ព្រៀង។​ ​ពេល​ថ្មីៗ​នេះ​ ​នាង​ផន បុប្ផា​នៃ​ VOA ​ខ្មែរ​បាន​ទៅ​ទីក្រុងឡុងដុង​ ប្រទេស​អង់គ្លេស ​ហើយ​បាន​​​​សម្ភាស​​នាង ​Josie Cohen ​ដែល​រៀបរាប់​អំពី​បាតុភាព​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​នៅ​ក្នុង​តំបន់​ និង​ក្នុង​​សកលលោក។​​

XS
SM
MD
LG