ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទ​សម្ភាសន៍ VOA៖ ខណៈ​ដែល​សមាគម​អាស៊ាន​ឈាន​ទៅ​រក​សមាហរណកម្ម តើ​កម្ពុជា​នឹង​ទទួល​បាន​ផល​ប្រយោជន៍​អ្វី​ខ្លះ?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​​បរិបទ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​អាស៊ាន ​អ្នក​ជំនាញ​កំពុង​ភ័យ​ខ្លាច​ថា​កម្ពុជា​នឹង​មិន​មាន​ការ​ប្រកួត​ប្រជែង​គ្រប់គ្រាន់​ជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ខណៈ​ពេល​ដែល​​លំហូរ​ទំនិញ​និង​សេវាកម្ម​ដោយ​សេរី​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង​១០​ត្រូវ​បាន​ព្រមព្រៀង។ លោកស្រី​សាស្ត្រាចារ្យ ​Pek Koon Heng Blackburn​ គឺ​ជា​សាស្ត្រាចារ្យ​នៃ​ការ​សិក្សា​អន្ដរជាតិ​និង​ជា​នាយក​​មជ្ឈមណ្ឌល​ការ​សិក្សា​អាស៊ាន​នៅ​ឯ​សាកល​វិទ្យាល័យ American Universityក្នុង រដ្ឋធានី​វ៉ាស៊ីនតោន។ នៅ​ពេល​នេះ​លោកស្រី​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​លោក​មាន ​ឥស្សរាយស​ នៃ​ VOA ​ដើម្បី​ពិភាក្សា​អំពី​ការ​ផ្តួចផ្តើម​ថ្មី​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ដែល​សមាជិក​អាស៊ាន​កំពុង​​ស្វែងរក​ការ​ចូល​រួម​ក្នុង​​សមាហរណកម្ម​សេដ្ឋកិច្ច។ នៅ​ក្នុង​បទ​សម្ភាសន៍​នេះ​លោកស្រី​ បាន​ពន្យល់​ពី​គំនិត​នៅ​ពី​ក្រោយ​សហគមន៍​សេដ្ឋកិច្ច​និង​បញ្ហា​ប្រឈម​ដែល​ប្រទេស​កម្ពុជា​ជួប​ប្រទះ​នៅ​ពេល​​ចូល​រួម​ក្នុង​​សមាហរណកម្ម​សេដ្ឋកិច្ច។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG