បទសម្ភាសន៍ VOA៖ ការប្រើប្រាស់ទូរស័ព្ទដៃតាមដានព័ត៌មានតាមហ្វេសប៊ុកកំពុងពេញនិយម
បណ្តាញសង្គមហ្វេសប៊ុក (Facebook) និងប្រព័ន្ធអ៊ីនធឺណេតបានក្លាយទៅជាប្រភពព័ត៌មានបឋមសម្រាប់ប្រជាជនកម្ពុជា។ នេះបើយោងតាមការស្រាវជ្រាវថ្មីមួយចេញផ្សាយក្នុងខែវិច្ឆិកាឆ្នាំ២០១៥នេះដោយវិទ្យាស្ថានបើកទូលាយ (Open Institute Cambodia)។ នាង នូវ ពៅលក្ខិណា នៃ VOA បានធ្វើបទសម្ភាសន៍ជាមួយលោក ផុង គឹមឆូយ ដែលជាសហនិពន្ធរបាយការណ៍ស្រាវជ្រាវឈ្មោះថា «ការប្រើប្រាស់ទូរស័ព្ទដៃ និងអ៊ីនធឺណេតនៅប្រទេសកម្ពុជាឆ្នាំ២០១៥»។ សូមលោកអ្នកស្តាប់បទសម្ភាសន៍ទាំងស្រុងនេះដូចតទៅ។