ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បទសម្ភាសន៍ VOA៖ កំណើន​សេដ្ឋកិច្ច​អាមេរិក​ថយ​ចុះ ប៉ះពាល់​សេដ្ឋកិច្ច​សាកល


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដោយសារតែ​សេដ្ឋកិច្ច​របស់​អាមេរិក​មាន​ទំហំ​ដ៏​ធំ​នោះ ប្រទេស​នានា​នៅក្នុង​ពិភពលោក កំពុងតែ​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ស្ថានការ​របស់​វា។ កាលពី​រដូវក្តៅ​កន្លង​ទៅ​នេះ មាន​ព័ត៌មាន​ល្អ​នៅ​ពេល​ដែល​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក បាន​រាយការណ៍​ថា ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​អាមេរិក​មាន​ភាព​រឹងមាំ​ដោយ​ការកើនឡើង​មាន​ចំនួន​៣កន្តក់​សញ្ញា​៩ភាគរយ នេះ​បើ​និយាយ​អំពី​កំណើន​ផលិតផល​សរុប​ក្នុង​ប្រទេស​នៅក្នុង​ត្រីមាស​ទី២។ បន្ទាប់​ពីនោះ គឺពី​ខែកក្កដា ដល់​ខែកញ្ញា សេដ្ឋកិច្ច​អាមេរិក​មិន​បាន​កើន​ឡើង​ដូច​ការរំពឹងទុក​នោះ​ទេ។ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ​VOA បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក​បណ្ឌិត ឌុច ដារិន្ទ ដែល​ជា​សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ Tallahassee ក្នុង​រដ្ឋ Florida នៃ​សហរដ្ឋ​អាមេរិក ដើម្បី​ស្វែងយល់​ពី​ទិន្នន័យ​ចុងក្រោយ​នៃ​សេដ្ឋកិច្ច​អាមេរិក​នេះ និង​ផលប៉ះពាល់​របស់​វា​ទៅ​លើ​តំបន់​អាស៊ី។

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG