បទសម្ភាសន៍សេដ្ឋកិច្ច៖ ភាពប្រកួតប្រជែងរបស់កម្ពុជា
ធនធានមនុស្ស សមត្ថភាពស្ថាប័ន ហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងការទូត និងគោលនយោបាយអត្រាប្តូរប្រាក់ និងសិទ្ធកាន់កាប់ទ្រព្យសម្បត្តិ ដើរតួនាទីសំខាន់ណាស់ក្នុងការពង្រឹងភាពប្រកួតប្រជែងរបស់ប្រទេសមួយ ដើម្បីទាក់ទាញការវិនិយោគទុនបរទេស ដែលចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ប្រទេសនោះ។ នេះបើយោងតាមលោក ហេង ឌីណា សេដ្ឋវិទូខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលបានបកស្រាយនៅក្នុងកម្មវិធីសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោករបស់ VOA អំពីប្រធានបទ«ភាពប្រកួតប្រជែងរបស់កម្ពុជា»។ សូមលោកអ្នកស្តាប់ការពិភាក្សាអំពីភាពប្រកួតប្រជែងរបស់កម្ពុជាដូចតទៅ។