បទសម្ភាសន៍ VOA ជាមួយលោកអ៊ូ វីរៈ នាយកវេទិកាអនាគតអំពីការវិវត្តន៍នយោបាយនៅកម្ពុជា
ចំណងទាក់ទងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមានការប្រែប្រួលជាបន្តបន្ទាប់ចាប់ឆ្នាំ២០១៣ បន្ទាប់ពីលោកសម រង្ស៊ីត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកប្រទេសកម្ពុជាវិញ មុនពេលបោះឆ្នោត២០១៣ បន្ទាប់ពីការនិរទេសខ្លួនរបស់លោក។ ការវិលត្រឡប់មកវិញរបស់លោកបានធ្វើឲ្យនយោបាយនៅក្នុងប្រទេសកម្ពុជាមានការប្រែប្រួលជាវិជ្ជមាន។ គណបក្សកាន់អំណាចនិងគណបក្សប្រឆាំងកាន់តែមានសភាពដុនដាបខ្លាំងឡើងក្នុងពេលថ្មីៗនេះ បន្ទាប់ពីមានការវាយតប់ទៅលើតំណាងរាស្រ្តរបស់គណបក្សប្រឆាំង២រូបពីសំណាក់ក្រុមមនុស្សដែលគាំទ្រគណបក្សកាន់អំណាច។ ហើយអនុប្រធានរបស់គណបក្សប្រឆាំងគឺលោកកឹម សុខាត្រូវបានតំណាងរាស្ត្ររបស់គណបក្សកាន់អំណាចបោះឆ្នោតទម្លាក់ពីតំណែងអនុប្រធានរដ្ឋសភាបន្ទាប់ពីមានការវាយដំនោះ។ នាងផន បុប្ផានៃ VOA បានសន្ទនាជាមួយលោកអ៊ូ វីរៈ ប្រធានវេទិកាអនាគតអំពីបញ្ហានេះ។ បទសម្ភាសន៍នេះមានសេចក្តីខ្លឹមសារទាំងស្រុងដូចតទៅ៖