ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ ការអភិរក្ស​ធនធាន​ធម្មជាតិ​មាន​ចីរភាព​អាច​ជួយ​ដល់​សមធម៌​ពេល​សមាហរណ​កម្ម​អាស៊ាន


សមាហរណកម្ម​អាស៊ាន​នឹង​ឈាន​ចូល​មក​ដល់​នៅ​បំណាច់​ឆ្នាំ​នេះ។ នេះ​មាន​ន័យ​ថា​ប្រជាជន ដែល​នៅ​ក្នុង​ប្រទេស​ទាំង​ដប់​នៃ​សមាជិក​អាស៊ាន​អាច​ធ្វើ​អាជីវកម្ម ​ឬធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​ដោយ​មិន​មាន​ការ​រារាំង​ដោយ​បន្ទាត់​ព្រំដែន​រវាង​ប្រទេស។ អ្នក​វិភាគ​ជា​ច្រើន​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ពួក​​គេ​ទាក់ទង​ទៅ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​ប្រទេស​កម្ពុជា​អាច​ចំណេញ​ និង​ខាត​ពី​ការ​ធ្វើ​សមាហរណ​កម្ម​នេះ​ និង​បញ្ហា​ផ្សេងៗ​ជា​ច្រើនទៀត។ នាង ​ផន បុប្ផា នៃ VOA បាន​សន្ទនា​ជា​មួយ​លោក តឹក វណ្ណារ៉ា នាយក​អង្គការ​វេទិការ​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា អំពី​បញ្ហា​បរិស្ថាន​ដែល​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​នឹង​ជួប​ប្រទះ ប្រសិន​បើ​គ្មាន​ការ​រៀបចំ​ឲ្យ​មាន​ការការពារ​បរិស្ថាន​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ៕

XS
SM
MD
LG