ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទសម្ភាសន៍ VOA៖ ប្រទេស​១២​នៅ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP


បណ្តា​ប្រទេស​ចំនួន​១២​នៅ​ជាប់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ដែល​រួមមាន​ប្រទេស​មាន​សេដ្ឋកិច្ច​ធំៗ ដូចជា​សហរដ្ឋ​អាមេរិក​និង​ជប៉ុន និង​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​កំពុង​រើប​ឡើង​ដូចជា​វៀតណាម និង​ម៉ិកស៊ិក បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ក្នុង​តំបន់​ដ៏​ធំ​បំផុត​ក្នុង​រយៈពេល​២០​ឆ្នាំ​នេះ នៅ​ថ្ងៃ​ច័ន្ទ ទី៥​ខែតុលា ក្នុង​ទី​ក្រុង​អាត្លាន់តា (Atlanta) សហរដ្ឋ​អាមេរិក។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ដែល​នឹង​បន្ទាប​ពន្ធ​នាំ​ចូល​លើ​ទំនិញ​កសិកម្ម​និង​ឧស្សាកម្ម​ជាច្រើន ហើយនឹង​ដោះស្រាយ​ភាពស្មុគស្មាញ​ផ្នែក​ពាណិជ្ជកម្ម​ដូច​ជា បញ្ញត្តិ​កាពារ​ប៉ាតង់​សម្រាប់​ឱសថ​សង្គ្រោះ​ជីវិត​នោះ នៅ​រង់ចាំ​ការអនុម័ត​របស់​សភា​អាមេរិក​និង​សភា​របស់​ប្រទេស​ជា​សមាជិក មុន​ពេល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន ដែល​ដំណើរការ​នេះ អាច​ត្រូវការ​ពេល​ជាច្រើន​ឆ្នាំ។ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ​VOA បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក​បណ្ឌិត ឌុច ដារិន្ទ ដែល​ជា​សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ Tallahassee ក្នុង​រដ្ឋ Florida នៅ​សហរដ្ឋ​អាមេរិក អំពី​ផល​ប៉ះពាល់​ដោយសារ​កិច្ចព្រមព្រៀង​នេះ៕

XS
SM
MD
LG