ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ប្រធានាធិបតី អូបាម៉ា កំពុង​ផ្សព្វផ្សាយ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មដ៏​ចម្រូងចម្រាស


លោក​ប្រធានាធិបតី អូបាម៉ា កំពុង​ផ្សព្វផ្សាយ ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មដ៏​ចម្រូងចម្រាស
សូម​រង់ចាំ
Embed

No media source currently available

0:00 0:03:06 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​ប្រធានាធិប​តី​សហរដ្ឋ​អាមេរិក ​បារ៉ាក់ ​អូបាម៉ា បាន​ផ្សព្វផ្សាយ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ (TPP) កាល​ពី​ថ្ងៃអង្គារ មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រទេស​ទាំង១២​នៅ​តាម​ឆ្នេរ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក បាន​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ នៅ​ក្នុង​ទីក្រុង Atlanta។ កិច្ចព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស​ដែល​នឹង​ពាក់​ព័ន្ធ​សេដ្ឋ​កិច្ច​សាកលលោក​ប្រហែល​៤០​ភាគ​រយ​នេះ ត្រូវការ​ការយល់ព្រម​ពី​សមាជិក​សភា​នៅ​ក្នុង​ប្រទេស​ដែល​ពាក់ព័ន្ធ។ អ្នកស្រី Zlatica Hoke រាយការណ៍​ថា លោក អូបាម៉ា កំពុង​ប្រឈម​ការ​ជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំង ដល់​កិច្ចព្រមព្រៀង​នេះ រួមទាំង​សមាជិក​ពី​គណបក្ស​របស់​លោក​ផង។ លោក ជឹង ​ប៉ូជីន ជូន​សេចក្ដី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG