បទសម្ភាសន៍៖ អ្នកជំនាញនឹងវាយតម្លៃលើតម្រូវការខាងសុខភាពរបស់សហគមន៍អាស៊ីអាគ្នេយ៍អាមេរិកាំង
ពលរដ្ឋខ្មែរ វៀតណាម និងឡាវដែលមករស់នៅសហរដ្ឋអាមេរិកមានស្ថានភាពសុខភាពស្រដៀងគ្នា គឺពួកគេមានជំងឺផ្លូវចិត្ត និងការបាក់ស្បាត ដោយសារតែការឆ្លងកាត់សង្គ្រាម និងការធ្វើទុក្ខនៅប្រទេសកំណើត។ នេះបើតាមការអះអាងរបស់អ្នកឯកទេសខាងផ្នែកសុខភាពលោកស្រី គួច ធានវី នាយិការប្រតិបត្តិនៃសមាគមគាំទ្រសុខភាពខ្មែរ។ នៅថ្ងៃអង្គារទី២០ខែតុលាខាងមុខនេះ ក្រុមអ្នកជំនាញសុខាភិបាលនៅរដ្ឋ Connecticut នឹងមកជួបជុំគ្នា ដើម្បីស្តាប់មតិយោបល់ និងបញ្ហាដែលពលរដ្ឋទាំងនោះ ជួបប្រទះមុននឹងសម្រេចរៀបចំគោលនយោបាយសុខភាពថ្មីប្រចាំរដ្ឋ។ លោក ម៉ែន គឹមសេង នៃ VOA បានជួបសម្ភាសលោកស្រី គួច ធានវី ដែលជាអ្នករៀបចំការជួបជុំនោះ។ សូមលោកអ្នកស្តាប់បទសម្ភាសនេះដូចតទៅ។