ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បទ​សម្ភាសន៍៖ វិចិត្រករ​វ័យ​ក្មេង​កម្ពុជា​បង្ហាញ​ស្នាដៃ​គំនូរ​ពណ៌​មាន​លក្ខណៈ​ប្លែក​គេ


លោក ភើ​ សុផុន​ គឺជា​វិចិត្រករ​កម្ពុជា​មួយ​រូប​ ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ស្នាដៃ​សិល្បៈ​របស់​លោក​ ដែល​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​ជាច្រើន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ កាល​ពី​ថ្ងៃ​អង្គារ​ ទី​២៩​ ខែ​កញ្ញា​កន្លង​ទៅ​នេះ​ លោក ​សុផុន​​​ បាន​បើក​បង្ហាញ​ស្នាដៃ​គំនូរ​របស់​លោក​ក្នុង​ពិព័រណ៍​មួយ​ហៅ​ថា​ «ចំណែក​នៃ​ពេលវេលា៖ ​ជីវភាព​រស់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ»​ នៅ​វិចិត្រ​សាល​សិល្បៈ​សហគមន៍​ មូលនិធិ​អាស៊ី។​ គំនូរ​ទាំង​នោះ​មាន​រចនា​បទ​លក្ខណៈ​ប្លែក ​បែប​សម័យ​ និង​បុរាណ​ ដើម្បី​បង្ហាញ​អំពី​ការ​រស់​នៅ​មួយ​ចំនួន​ ដែល​មិន​ផ្លាស់​ប្តូរ​លឿន​​តាម​សង្គម​បច្ចេក​វិទ្យា​ ដូច​ជា​ការ​អភិវឌ្ឍ​របស់​ទីក្រុងជា​ដើម។ ​លោក​ ភើ​ សុផុន​ បាន​ផ្តល់​បទ​សម្ភាសន៍​​អំពី​ពិព័រណ៍​គំនូរ​នេះ​ជាមួយ​នាង​ សើ​ សាយ្យាណា​ នៃ VOA នៅ​​រាជធានី​ ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១ ​ខែ​តុលា​ កន្លង​ទៅ​នេះ។ សូម​លោក​អ្នក​ស្តាប់​បទសម្ភាសន៍​នេះដូច​ត​ទៅ។

XS
SM
MD
LG