ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​ពុទ្ធសាសនិកជន​ខ្មែរ-អាមេរិកាំង​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​ជាមួយ​សម្តេច​ប៉ាប​Francis


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សម្តេច​ប៉ាប Francis ដែល​ជា​មេដឹកនាំ​សាសនា​កំពូល​របស់​ពិភពលោក​នៃ​វិមាន វ៉ាទីកង់ នឹង​យាង​មក​បំពេញ​ទស្សនកិច្ច​សហរដ្ឋ​អាមេរិក​នៅ​ចុង​ខែកញ្ញា​នេះ។ ដំណើរ​ទស្សនៈកិច្ច​នេះ ព្រះអង្គ​នឹង​យាង​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន។ ក្នុង​នោះ​ ព្រះអង្គ​នឹង​ថ្លែង​សុន្ទរកថា​ក្នុង​សភា​ស.រ.អា ជួប​សន្ទនា​ ផ្ទាល់​ជាមួយ​លោក​ប្រធានាធិបតី​ស.រ.អា បារ៉ាក់ អូបាម៉ា ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​មហា​សន្និបាត​អ.ស.ប ក្នុង​បូរី New York និង​ជួយ​បំពេញ​កិច្ចការ​មនុស្សធម៌​ និង​សង្គមកិច្ច​ជាមួយ​ក្រុម​មនុស្ស​មិន​សូវ​មាន​សិទ្ធិ​ខ្លះ​ក្នុង​សង្គម។ ពុទ្ធសាសនិក​ខ្មែរ​-អាមេរិកាំង គឺ​លោក​បណ្ឌិត ទន់ សុវណ្ណ និង​ព្រះសង្ឃ​ខ្មែរ​នៅ​ស.រ.អា នឹង​ត្រូវ​គេ​អញ្ជើញ​និង​និមន្ត​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​មួយ​ចំនួន​ដែរ។ តទៅ​នេះ ជា​បទសម្ភាសន៍​រវាង​លោក សុខ ខេមរា នៃ​VOA ជាមួយ​លោក​បណ្ឌិត ទន់ សុវណ្ណ នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី Washington៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG