បទសម្ភាសន៍៖ អ្នកសង្ស័យជំងឺ Mers ត្រូវឃុំនៅមន្ទីរពេទ្យ តែលទ្ធផលជំងឺអវិជ្ជមាន
កាលពីខែកក្កដាកន្លងទៅនេះ យុវជនកម្ពុជាឈ្មោះ យ៉ូហា អាយុ១៥ឆ្នាំ ត្រូវបានសង្ស័យថាបានឆ្លងជំងឺ Mers ហើយត្រូវបានបញ្ជូនទទួលទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីទទួលបានការគាំពារព្យាបាល។ ក្រោយពីត្រូវបានឃុំនៅក្នុងបន្ទប់ព្យាបាលអ្នកជំងឺឆ្លងពិសេសរយៈពេល៤៤ម៉ោង ដោយមិនមានការគាំពារឲ្យបានត្រឹមត្រូវ ហើយថែមទាំងទទួលបានអារម្មណ៍រើសអើងពីបុគ្គលិកមន្ទីរពេទ្យ យុវជនម្នាក់នេះត្រូវបានបញ្ជាក់ថា គ្មានជំងឺ Mers នេះទេ។ លោកស្រី ងួន ចន្ថា ជាម្តាយរបស់យុវជននេះ បានផ្តល់បទសម្ភាសន៍ឲ្យនាង សើរ សាយ្យនា នៃវីអូអេអំពីហេតុការណ៍នេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។