បទសម្ភាសន៍ជាមួយ អ៊ី ម៉ាណូកា៖ ដំណើរដ៏ជោគជ័យដើម្បីក្លាយជាចៅក្រមដ៏វ័យក្មេង
កាលពីពេលថ្មីៗកន្លងទៅនេះ និស្សិតថ្នាក់អនុបណ្ឌិតនៃសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការចំនួន៥៥នាក់បានប្រឡងជាប់ និងត្រូវបានតែងតាំងជាចៅក្រមនៃព្រះរាជាណាចក្រកម្ពុជាដោយព្រះមហាក្សត្រ។ អ៊ី ម៉ាណូកា គឺជានិស្សិតស្រីឆ្នើមម្នាក់ក្នុងចំណោមនិស្សិតទាំងអស់ ដែលបានប្រឡងជាប់ជាចៅក្រម ហើយបច្ចុប្បន្នកំពុងចុះកម្មសិក្សារយៈពេលមួយឆ្នាំ មុននឹងចាប់ផ្តើមបំពេញវិជ្ជាជីវៈរបស់នាងជាចៅក្រមពេញសិទ្ធិ។ នាង ទែន សុខស្រីនិត នៃវីអូអេ បានសម្ភាសន៍ កញ្ញា អ៊ី ម៉ាណូកា ជុំវិញការប្រឡងជាប់ជាចៅក្រមនេះ។ សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ។