ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការធ្លាក់ថ្លៃ​នៃ​របស់​របរ​ប្រើប្រាស់​និង​លោហៈ​ធាតុ​ដ៏​មាន​តម្លៃ


នៅ​ក្នុង​សម័យ​បុរាណ មុន​ការប្រើប្រាក់​ក្រដាស​ក្នុង​ការចាយវាយ មាស​ជា​លោហៈធាតុ​ដ៏​សំខាន់​និង​មាន​តម្លៃ​ក្នុងការ​ចាយវាយ​នៅក្នុង​សង្គម។ សព្វ​ថ្ងៃ​នេះ​គេ​សឹង​តែ​អាច​និយាយ​បាន​ថា គឺ​ជា​ប្រេង​ទៅ​វិញ​ទេ​ដែល​មាន​សារៈសំខាន់ និង​មាន​តម្លៃ​នោះ ជា​ពិសេស​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ម​ជ្ឈឹ​ម​បូព៌ា។ ទន្ទឹម​នឹងគ្នា​នេះ​ដែរ ការទិញ​មាស​ទុក នៅតែ​ជា​ការវិនិយោគ​ដ៏​សំខាន់។ ក្នុង​ពេល​ថ្មីៗ​នេះ តម្លៃ​ប្រេង​និង​មាស បាន​បន្ត​ធ្លាក់​ចុះ​គួរឲ្យ​កត់សម្គាល់ នៅ​ទូទាំង​ពិភពលោក។ ទាក់ទង​ទៅ​នឹង​ការធ្លាក់​ចុះ​នេះ គឺ​បណ្តាល​មកពី​វិបត្តិ​បំណុល​របស់​ប្រទេស​ក្រិក​ដែល​បាន​កើត​ឡើង​នៅ​តំបន់​អឺរ៉ុប និង​ប្រេង​របស់​អ៊ីរ៉ង់ ដែល​នឹង​អាច​វិល​ត្រឡប់​ចូល​ទីផ្សារ​សាកល​វិញ។ ដើម្បី​ស្វែង​យល់​អំពី​ការ​វិវឌ្ឍន៍​ចុងក្រោយ​នៃ​បញ្ហា​ទាំង​នេះ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ​VOA បាន​ពិភាក្សា​តាម​ទូរស័ព្ទ​ជាមួយ​លោក​បណ្ឌិត ឌុច ដារិន្ទ ដែល​ជា​សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ Tallahassee ក្នុង​រដ្ឋ Florida នៅ​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG