យុវតីស្រីនាង ជនជាតិដើមភាគតិចព្នងរៀនចប់ថ្នាក់បរិញ្ញាប័ត្រច្បាប់ជួយដោះស្រាយបញ្ហាដីធ្លី
ឡឹក ស្រីនាង អាយុ២៣ឆ្នាំ មានឈ្មោះដើមហៅ ធ័ន ជាយុវតីឆ្នើមជនជាតិដើមភាគតិចព្នងមួយរូប ដែលកំពុងធ្វើការជួយពង្រឹងសហគមជនជាតិដើមភាគតិចរបស់នាងអំពីសិទ្ធិលើបញ្ហាដីធ្លី នៅស្រុកកំណើតរបស់នាង នៅខេត្តមណ្ឌលគីរី។ មុននឹងត្រឡប់ទៅធ្វើការជួយសហគមនៅស្រុកកំណើតរបស់នាងវិញ ស្រីនាង បានទទួលអាហាររូបករណ៍ដើម្បីសិក្សានៅសាលាច្បាប់ និងភាសាអង់គ្លេស នៅរាជធានីភ្នំពេញ និងបានទទួលអាហាររូបករណ៍សម្រាប់វគ្គបណ្តុះបណ្តាលខ្លី ផ្នែកសិទ្ធិមនុស្សនៅក្រៅប្រទេស ដូចជាប្រទេសប៉ាណាម៉ា ប្រទេសស្វីស និងសហរដ្ឋអាមេរិក។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញប័ត្រផ្នែកនីតិសាស្រ្ត ស្រីនាងបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីធ្វើការបម្រើសហគមជនជាតិដើមភាគតិច។ ដើម្បីឲ្យដឹងអំពីចំណាប់អារម្មណ៍នៃការរៀនសូត្រ និងកិច្ចខិតខំប្រឹងប្រែងធ្វើការរបស់នាង នាងសើ សាយ្យាណា នៃ VOA បានសម្ភាសន៍យុវតីស្រីនាង នៅក្នុងបន្ទប់ផ្សាយរបស់VOA នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥នេះ។