លោក ទៀ បាញ់ បញ្ជាក់ថា ទំនាក់ទំនងយោធាកម្ពុជាចិនមានភាពរឹងមាំ
- នៅ វណ្ណារិន
នៅសប្តាហ៍កន្លងទៅនេះ លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូពិសេសរបស់លោកបានធ្វើដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃទៅកាន់ប្រទេសចិន ដែលបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅ ដើម្បីពង្រីកទំនាក់ទំនងយោធារវាងប្រទេសកម្ពុជា និងមហាអំណាចចិន។ នៅពេលនោះក៏លោកបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំយោធាកំពូលរបស់ចិន។ លោក ទៀ បាញ់ព៌ណនាថា ដំណើរទស្សនកិច្ចរបស់លោកទទួលបានជោគជ័យនិងជំនួយជាច្រើនដល់ប្រទេសកម្ពុជា។ លោកនៅវណ្ណរិននៃVOA បានជួបសម្ភាសតាមទូរសព្ទជាមួយលោករដ្ឋមន្ត្រី ទៀ បាញ់៕