វៀតណាមនិងអាមេរិកកាន់តែមានភាពជិតស្និទ្ធ
អស់រយៈពេល ជាង៤០ឆ្នាំហើយ ចាប់តាំងពីសហរដ្ឋអាមេរិក បានដកកងទ័ពពីប្រទេសវៀតណាម ហើយអស់រយៈពេល២០ឆ្នាំហើយ ចាប់តាំងពីប្រទេសទាំងពីរបានចាប់ផ្តើមទំនាក់ទំនងការទូតឡើងវិញ។ កាលពីថ្ងៃទី ៧ ខែកក្កដា កន្លងទៅនេះ លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានធ្វើឲ្យទំនាក់ទំនងប្រទេសពីរឡើងមួយកម្រិតទៀត ដោយលោកបានទទួលលោក Nguyen Phu Trong អគ្គលេខាធិការគណបក្សកុម្មុយនិស្តនៅសេតវិមាន។ ដើម្បីស្វែងយល់បន្ថែមអំពីទំនាក់ទំនងដែលមានភាពស្មុគស្មាញនៃប្រទេសទាំងពីរនេះ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បានសន្ទនាតាមទូរស័ព្ទជាមួយលោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យជាប់កិច្ចសន្យាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee នៅរដ្ឋ Florida៕