បទសម្ភាសន៍របស់VOA ជាមួយអ្នកនិពន្ធសៀវភៅ “When Clouds Fell from the Sky” ឬ «ពេលដែលពពកធ្លាក់ពីលើមេឃ» ភាគ៤
ថ្មីៗនេះ សៀវភៅថ្មីមួយទាក់ទងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលមានចំណងជើងថា “When Clouds Fell from the Sky” ឬ «ពេលដែលពពកធ្លាក់ពីលើមេឃ» បានចេញផ្សាយ។ សៀវភៅនេះនិយាយអំពីផលវិបាករបស់ប្រជាពលរដ្ឋខ្មែរនិងការបាត់បង់របស់ជនជាតិបារាំងដែលមានស្វាមីនិងឳពុកជាជនជាតិខ្មែរ។ លោក នៅ វណ្ណារិន នៃ VOA បានជួបសន្ទនាផ្ទាល់ជាមួយនឹងអ្នកនិពន្ធសៀវភៅនេះគឺ លោក Robert Carmichael នៅក្នុងបន្ទាប់ផ្សាយVOA នៅរាជធានីភ្នំពេញ។ នៅក្នុងភាគទី៤ នេះ លោក Robert Carmichael រៀបរាប់អំពី ថាតើសាលាក្តីអាចជួយផ្សះផ្សារការខូចខាតពីអតីតកាលនិងកាត់បន្ថយភាពឈឺចាប់របស់ប្រជាជនបានកម្រិតណា?