បទសម្ភាសន៍របស់VOA ជាមួយអ្នកនិពន្ធសៀវភៅ “When Clouds Fell from the Sky” ឬ «ពេលដែលពពកធ្លាក់ពីលើមេឃ» ភាគ៣
ថ្មីៗនេះ សៀវភៅថ្មីមួយទាក់ទងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហមដែលមានចំណងជើងថា “When Clouds Fell from the Sky” ឬ «ពេលដែលពពកធ្លាក់ពីលើមេឃ» បានចេញផ្សាយ។ សៀវភៅនេះនិយាយអំពីផលវិបាករបស់ប្រជាពលរដ្ឋខ្មែរនិងការបាត់បង់របស់ជនជាតិបារាំងដែលមានស្វាមីនិងឳពុកជាជនជាតិខ្មែរ។ លោក នៅ វណ្ណារិន នៃ VOA បានជួបសន្ទនាផ្ទាល់ជាមួយនឹងអ្នកនិពន្ធសៀវភៅនេះគឺ លោក Robert Carmichael នៅក្នុងបន្ទាប់ផ្សាយVOA នៅរាជធានីភ្នំពេញ។ នៅក្នុងភាគទី៣ នេះ លោក Robert Carmichael រៀបរាប់អំពី ការវិវត្តន៍ថ្មីៗនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)។