ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​សិទ្ធិ​មនុស្ស​មក​អាមេរិក​ដើម្បី​សម្តែង​ពី​ការ​ព្រួយ​បារម្ភ​លើ​ច្បាប់​អង្គការ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​មួយ​ចំនួន​បាន​ធ្វើដំណើរ​មក​សហរដ្ឋ​អាមេរិក​ដើម្បី​ជាផ្នែក​មួយ​នៃ​យុទ្ធនាការ​ក្នុង​ការទាមទារ​ឱ្យ​មាន​ការពិភាក្សា​បើក​ចំហរ​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។ ប្រតិភូ​នេះ​បាន​ចំណាយ​ពេល​ជាង​មួយ​សប្តាហ៍ ដើម្បី​ជួប​ជាមួយ​នឹង​ស្ថាប័ន​សំខាន់ៗ​របស់​សហរដ្ឋ​អាមេរិក​ដូចជា​សភា ព្រឹទ្ធសភា ក្រសួង​ការបរទេស​ មូលនិធិ​ប្រជាធិបតេយ្យ​និង​សហគមន៍​ខ្មែរ​អាមេរិកាំង​ដើម្បី​បង្ហាញ​ពី​ការថមថយ​នៃ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​ការងារ​របស់​អង្គការ​សង្គម​ស៊ីវិល។ លោក​ម៉ែន គឹមសេង​នៃ VOA បាន​ជួប​សម្ភាស​ជាមួយ​នឹង​លោកស្រី ចក់ សុភាព​នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ក្នុង​ពេល​ដែល​លោកស្រី​ ស្ថិត​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG