តម្លៃប្រេងនឹងផលប៉ះពាល់ទៅលើការធ្វើដំណើរតាមយន្តហោះ
មកដល់ខែមេសាឆ្នាំ២០១៥នេះ ប្រេងនៅតែមានតម្លៃទាប។ តែទោះជាយ៉ាងនេះក្តី ការធ្វើដំណើរតាមយន្តហោះ នៅតែមានតម្លៃថ្លៃ។ អ្នកស្រី លី ម៉ូរីវ៉ាន់ នៃ VOA បានពិភាក្សាតាមទូរស័ព្ទជាមួយលោកបណ្ឌិត ឌុច ដារិន្ទ ដែលជាសាស្រ្តាចារ្យជាប់កិច្ចសន្យាផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Tallahassee ក្នុងរដ្ឋ Florida អំពី ថាតើ តម្លៃសាំងនឹងមានសភាពបែបណានៅរដូវក្តៅក្នុងសហរដ្ឋអាមេរិក ដែលនឹងឈានមកដល់ក្នុងពេលដ៏ឆាប់ខាងមុខនេះ និងអំពីមូលហេតុដែលតម្លៃសំបុត្រយន្តហោះមិនធ្លាក់ចុះយ៉ាងនេះ៕