អ្នកវិភាគ៖គណបក្សឈ្នះឆ្នោតទាំងពីរត្រូវធ្វើការរួមគ្នា ត្រៀមសមាហរណកម្មអាស៊ាននៅឆ្នាំនេះ
គណបក្សនយោបាយធំៗទាំងពីរគឺគណបក្សសង្គ្រោះជាតិនិងគណបក្សប្រជាជនកម្ពុជាត្រូវតែដោះស្រាយវិបត្តិនយោបាយ ហើយធ្វើការរួម ដើម្បីជំរុញសេដ្ឋកិច្ច ព្រោះសមាហរណកម្មសេដ្ឋកិច្ចអាស៊ានធ្វើឡើងនៅចុងឆ្នាំនេះ។ លោកឈាង វណ្ណារិទ្ធសាស្ត្រាចារ្យនៅសាកលវិទ្យាល័យLeeds ប្រទេសអង់គ្លេសបានថ្លែងដូច្នេះក្នុងកិច្ចសម្ភាសន៍ជាមួយលោកសុខ ខេមរានៃវីអូអេក្នុងបន្ទប់ផ្សាយវីអូអេនៅរដ្ឋធានីវ៉ាស៊ីនតោន។ សូមអញ្ជើញស្តាប់បទសម្ភាសន៍នេះដូចតទៅ៖