មានមនុស្សតិចតួចដឹងអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Michelle Obama នៅកម្ពុជា
ភរិយាប្រធានាធិបតីស.រ.អា. Michelle Obamaកំពុងទស្សនកិច្ចប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ ដើម្បីចាប់ផ្តើម «គម្រោងផ្តល់ឱកាសឲ្យក្មេងស្រីបានសិក្សា» 'Let Girls Learn' ជួយក្មេងស្រី៦២លាននាក់ទូទាំងពិភពលោកឲ្យបានរៀនចប់ចុងចប់ដើម។ ទោះជាយ៉ាងណាក្តី នៅខេត្តសៀមរាបមិនមានសញ្ញា ឬទង់ជាតិអាមេរិកាំងដាក់បង្ហាញថា លោកស្រីមកបំពេញទស្សនកិច្ចទេ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោក ពិន ស៊ីសុវណ្ណ ជូនសេចក្តីរាយការណ៍របស់លោកប៉ូច រាសីនៃ VOA បានចុះទៅខេត្តសៀមរាបផ្ទាល់ដើម្បីរាយការណ៍អំពីព័ត៌មាននេះ។