ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពេល​អ្នកមើល​សុន្ទរកថា​របស់​លោក​ចុះថយ​ លោក​អូបាម៉ា​ផ្សព្វផ្យាយ​តាម​ Youtube


ទាញ​យក​ពី​តំណភ្ជាប់​ដើម

របាយ​ការណ៍​ស្ទង់មតិអំពី​លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់អូបាម៉ា​បង្ហាញ​ថា​ សុន្ទរកថា​របស់លោក​អំពី​ស្ថានភាព​ប្រទេជាតិ​ State of the Union ​នៅសប្តាហ៍​នេះ​មានចំ​នួន​អ្នកមើល​តិច​បំផុត​សម្រាប់​សុន្ទរកថា​ប្រចាំឆ្នាំ​ក្នុង​ពេល​១៥ឆ្នាំមក​នេះ។​ មន្ត្រី​សេតវិមាន​​រំពឹង​ដូច្នេះ ​ហើយ​លោក​ប្រធានាធិបតី​បាន​សម្រេចចិត្ត​ប្រើ​វិធី​ខុស​ពីសព្វដង​ដើម្បីផ្សព្វផ្សាយ​សារ​របស់​លោក។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​បាន​អញ្ជើញ​មនុស្ស​ល្បីបីនាក់​ ដែល​គេ​ស្គាល់​ថា ​សិល្បៈករ​តាម​ Youtube ទៅ​សេតវិមាន​​ដើម្បី​ឆ្លើយសំណួរ​មួយ​ចំនួន​អំពី​ប្រធានបទ​ មានដូច​ជាថ្លៃ​រៀន​នៅ​មហាវិទ្យាល័យ ​បញ្ហា​កូរ៉េខាង​ជើង ​និង​នយោបាយ​របស់លោក​ចំពោះ​ប្រទេស​គុយបា។ ​ លោក​ Luis Ramirez ​អ្នកឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​ប្រចាំសេតវិមាន​​រាយ​ការណ៍។ លោក​ពិន ​ស៊ីសុវណ្ណជូន​សេចក្តី​ប្រែសម្រួល។

XS
SM
MD
LG