ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឆ្នាំ​២០១៤​ឆ្លុះ​បញ្ចាំង​ពីគោល​នយោបាយ​ការ​បរទេស​របស់​លោក​អូបាម៉ា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ឆ្នាំ២០១៤នេះ​ លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់​អូបាម៉ា​ប្រឈម​នឹង​គោល​នយោបាយ​ការ​បរទេស​ធំៗ​បំផុត​មួយ​ចំនួន​ក្នុង​តំណែង​ប្រធានាធិបតី​របស់​លោក។ ​បញ្ហា​ប្រឈម​ទាំងនេោះ​មាន៖ ​បញ្ហា​ប្រទេស​អ៊ុយក្រែន​ ការងើប​ឡើង​របស់​ពួក​រដ្ឋឥស្លាម​ ការ​ដក​កងទ័ព​អាមេរិក​ចេញពី​ប្រទេស​អាហ្វហ្កានិស្ថាន​​ដែល​គ្មាន​ស្ថិរភាព​ ការ​រីករាលដាល​ជំងឺ​អុីបូឡា​នៅអាហ្វ្រិក​ខាងលិច​ ហើយ​និង​ការ​ប្រកាស​របស់​លោក​ដ៏ភ្ញាក់​ផ្អើល​អំពី​ការធ្វើ​ទំនាក់​ទំនង​ជាធម្មតា​ជាមួយ​ប្រទេស​គុយបា ​ដែល​ជា​សត្រូវ​ដ៏យូរ​នោះ។ ​លោក Luis Ramirez ​ អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​វីអូអេ​ប្រចាំ​សេតវិមាន​ពិនិត្យ​មើល​ថា ​ តើឆ្នាំ​នេះ​មាន​ការ​ជួយ​រៀបចំ​កេរ​តំណែល​គោល​នយោបាយ​​ការ​បរទេស​ដូច​ម្តេច​ ដែល​ពេលខ្លះ​ត្រូវ​គេ​ពណ៌នា​ថា ​មិនមាន​ភាព​ច្បាស់លាស់​ ស្មុគស្មាញ ​និង​មាន​ជម្លោះ​នោះ៕​

XS
SM
MD
LG