ពលរដ្ឋខ្មែរបាតុកម្មជាថ្មីទៀតប្រឆាំងកិច្ចព្រមព្រៀងទទួលជនភៀសខ្លួនពីអូស្ត្រាលី
បណ្ដាញព្រះសង្ឃ និស្សិតបញ្ញវន្ត និងពលរដ្ឋរងគ្រោះក្នុងជម្លោះដីធ្លីជាថ្មីម្ដងទៀតបានតវ៉ាប្រឆាំងកិច្្ចព្រមព្រៀងទទួលជនភៀសខ្លួនពីអូស្ត្រាលីឲ្យតាំងលំនៅថ្មីនៅកម្ពុជា។ ក្រុមអ្នកតវ៉ាបានដើរដង្ហែក្បួននិងដាក់ញត្តិនៅតាមស្ថាប័នរដ្ឋ ស្ថានទូតបរទេសមួយចំនួននិងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលនៅតែប្រកាន់ជំហរថា កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងនាមមនុស្សធម៌ និងដោយស្ម័គ្រចិត្ត។ លោកស៊ុយហ៊ាមខេមរាជូនសេចក្ដីរាយការណ៍ពីភ្នំពេញ៕