មន្ត្រីអាមេរិកបញ្ជាក់ថា ស.រ.អា.បន្តគាំទ្រសាលាក្តីខ្មែរក្រហមបន្តទៀត
ស.រ.អា.បានបញ្ជាក់ជំហររបស់ខ្លួនជាថ្មីទៀតថា នឹងគាំទ្រដំណើរការនាំខ្លួនមកកាត់ទោសចំពោះអំពើឧក្រិដ្ឋកម្មសម័យខ្មែរក្រហម។ លោកសុខ ខេមរានៃវីអូអេបានរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា មន្ត្រីជាន់ខ្ពស់ស.រ.អា.បានចាត់ទុកថា ការកាត់ទោសបទឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលគេទន្ទឹងរង់ចាំជាយូរមកនេះគឺជាគំរូសម្រាប់ពិភពលោក៕