ឥឡូវនេះជាពេលចុងក្រោយនៃតំណែងរបស់លោក Hamid Karzai ធ្វើជាប្រធានាធិបតីអាហ្វហ្កានិស្ថាន។ ការបោះឆ្នោតជ្រើសរើសអ្នកជំនួសលោកត្រូវរំខានដោយបញ្ហាចម្រូងចម្រាស និងការចោទប្រកាន់គ្នាអំពីបញ្ហាបន្លំសន្លឹកឆ្នោត។ ពេលប្រទេសនេះរង់ចាំការផ្ទៀងផ្ទាត់ដោយអ.ស.ប. អំពីការបោះឆ្នោតនេះ លោក Karzai ផ្តល់បទសម្ភាសន៍ជាមួយអ្នកស្រីShaista Lami នៃវីអូអេភាសាអាហ្វហ្កានិស្ថានអំពីទស្សនៈរបស់លោកចំពោះស្ថានការណ៍នយោបាយបច្ចុប្បន្ន និងទំនាក់ទំនងដ៏ច្របូកច្របលរបស់លោកជាមួយលោកខាងលិច អនាគតប្រទេសរបស់លោកនិងជីវិតនយោបាយរបស់លោក។ លោកពិន ស៊ីសុវណ្ណនិងនាងលីម៉ូរីវ៉ាន់ជូនសេចក្តីប្រែសម្រួល ដូចតទៅ៖