ប្រជាសហគមន៍និយាយថា ពួកគេមិនអាចទប់ស្កាត់ការកាប់បំផ្លាញព្រៃឡង់បានទេ
អ្នកភូមិនៅក្នុងតំបន់ព្រៃឡង់លើកឡើងថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់នោះកាន់តែធ្ងន់ធ្ងរឡើង ប៉ុន្តែពួកគេគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើទាំងនោះបានទេ។ នៅក្នុងព្រៃឡង់ស្ថិតក្នុងស្រុកសំបូរនៃខេត្តក្រចេះនេះ លោកហ៊ាន ឈិតកំពុងធ្វើដំណើរជាមួយចៅស្រីម្នាក់របស់លោក សំដៅទៅរកដើមច្បោះដើម្បីដងជ័រ។ លោកសាយ មុន្នីរាយការណ៍ពីខេត្តក្រចេះ៕