កុមារកំព្រាកម្ពុជា«នៅតែព្យាយាម»ក្នុងភាពយន្តឯកសារ
រឿង«យើងនៅតែព្យាយាម» ឬ Still I Strive ជាភាពយន្តឯកសារអំពីកុមារនៅឯមណ្ឌលកុមារកំព្រាដ៏ប្លែកពិសេសមួយក្នុងទីក្រុងភ្នំពេញដែលមានជំនាញសម្តែងសិល្បៈបុរាណខ្មែរ ហើយដែលប្រាថ្នាចង់សម្តែងថ្វាយសម្តេចព្រះរាមបុប្ផាទេវី។ ថ្មីៗនេះ លោក Adam Pfleghaar អ្នកដឹកនាំរឿងនេះបានចូលរួមពិធីបញ្ចាំងខ្សែភាពយន្តនេះនៅរដ្ឋធានីវ៉ាស៊ីនតោន។ លោកបានថ្លែងប្រាប់លោក សឹង សុផាត នៃវីអូអេថា ថ្វីបើមានអតីតកាលដ៏លំបាក ក៏ក្មេងៗកំព្រាទាំងនោះបានប្រើការសម្តែងសិល្បៈដើម្បីបង្កើតក្តីសង្ឈឹមក្នុងជីវិត៕