មន្ត្រីសិទ្ធិមនុស្សអ.ស.ប.ខកចិត្តនឹងវិបត្តិសិទ្ធិមនុស្សនៅកម្ពុជា
មន្ត្រីសិទ្ធិមនុស្សជាន់ខ្ពស់របស់អ.ស.ប. លោកស្រី ហ្វ្លាវៀ ផាន់សៀរី (Flavia Pansieri) បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជាហើយនៅថ្ងៃសុក្រនេះ។ ក្នុងដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនេះ លោកស្រីបានរិះគន់ចំណាត់ការដ៏ហិង្សារបស់រដ្ឋាភិបាលកម្ពុជាក្នុងការបង្ក្រាបបាតុកម្ម និងហាមឃាត់មិនឱ្យមានការជួបជុំ ដោយអ្នកស្រីលើកឡើងថាជាការបំបិទសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្លួនឯង។ លោកឃួន ធារ៉ានៃវីអូអេជូនសេចក្តីរាយការណ៍ពីភ្នំពេញ៕