នៅទីក្រុងឡងប៊ីច គណបក្សសង្គ្រោះជាតិស្វែងរកការគាំទ្រ
ពលរដ្ឋខ្មែរដែលនឹងទៅបោះឆ្នោតនៅខែកក្កដាខាងមុខនេះនឹងជួបនឹងជម្រើសធំពីរគឺគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនិងគណបក្សប្រឆាំងថ្មីគឺគណបក្សសង្គ្រោះជាតិ។ គណបក្សប្រឆាំងថ្មីនេះតំណាងឱ្យការបញ្ជូលគ្នារវាងអតីតមេដឹកនាំគណបក្ស លោក សម រង្ស៊ី និងលោកកឹម សុខា។ លោកទាំងពីរទើបតែបានមកទីក្រុង Long Beach កាលពីពេលថ្មីៗនេះ។ នាង ជាង សុភីណារ័ត្ននៃ VOA រាយការណ៍ថា អ្នកដឹកនាំប្រចាំតំបន់នៅជួបការលំបាកមួយចំនួន៕