ភាពតានតឹងលើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ជាបញ្ហាប្រឈមមួយរបស់អាមេរិក
លោកបារ៉ាក់ អូបាម៉ា បានចាប់ផ្តើមអណត្តិទីពីរជាប្រធានាធិបតី ដោយប្រឈមនឹងភាពតានតឹងថ្មីទៀតនៅក្នុងជម្លោះសមុទ្រចិនខាងត្បូង គ្រាដែលប្រទេសហ្វីលីពីន បានយកជម្លោះដែនសមុទ្ររបស់ខ្លួនជាមួយចិនទៅដោះស្រាយនៅអង្គការសហប្រជាជាតិ។ ពីក្រសួងការបរទេសអាមេរិកលោក ស្កុត ស្តឺនស៍ (Scott Stearns) រាយការណ៍អំពីថា តើលោកប្រធានាធិបតី និងរដ្ឋមន្រ្តីក្រសួងការបរទេសថ្មី នឹងធ្វើយ៉ាងដូចម្តេចដើម្បីដោះស្រាយភាពទាល់ច្រកនេះ។ ហើយអ្នកនាង លី ម៉ូរីវ៉ាន់ នៃវីអូអេ ជូនសេចក្តីប្រែសម្រួល។