ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​រៀបចំ​គម្រោង​អភិរក្ស​បឹង​ទន្លេសាប​ ដោយសារ​បរិមាណ​ត្រីធ្លាក់ចុះ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ដោយសារ​បរិមាណ​ត្រីក្នុងបឹង​ទន្លេសាប ធ្លាក់​ចុះ ប្រទេស​កម្ពុជា​រៀបចំ​គម្រោង​អភិរក្ស​ត្រី​ក្នុង​បឹង​នេះ​ដើម្បី​ជួយអ្នក​នេសាទ​រកត្រីឲ្យបាន​ច្រើន។ ការ​គ្រប់គ្រង មិនល្អ ការពុល​បរិស្ថាន​និង​ការ​ប្រជែង​ជាមួយ​ក្រុមហ៊ុន​នេសាទធំៗ កន្លងមក​ធ្វើឲ្យ​បរិមាណ​ត្រីធ្លាក់​ចុះ​ក្នុងបឹង​ទន្លេសាប​ដែលជា​បឹង​ទឹកសាប​ធំ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍។ បញ្ហា​នេះ​ជំរុញឲ្យ​អាជ្ញាធរ​ចេញ​បម្រាម​នេសាទ​នៅដើម​ឆ្នាំ​២០១២​ ហាម​អាជីវកម្ម​នេសាទធំ ហើយ​អនុញ្ញាត​តែអ្នក​រស់នៅ​នេះ​ប៉ុណ្ណោះ។  បណ្តាញទូរទស្សន៍​China Central Television​រាយ​ការណ៍  ហើយ​លោក​ពិនស៊ីសុវណ្ណ​សរសេរ​សម្រួល​ជាភាសា​ខ្មែរ។

XS
SM
MD
LG