រដ្ឋមន្រ្តីការពារប្រទេសអាមេរិក Leon Panetta ប្រាប់វីអូអេ អំពីសារៈសំខាន់នៃការរក្សាក្រមសីលធម៌ក្នុងជួរយោធា
លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិក Leon Panetta មានប្រសាសន៍ថា រឿងអាស្រូវឈ្លោះប្រកែកគ្នាកំប៉ិកកំប៉ុកដែលពាក់ព័ន្ធនឹងឧត្តមសេនីយកំពូលសហរដ្ឋអាមេរិកមិនមែនជាបញ្ហាប្រព័ន្ធនៅក្នុងកងទ័ពថ្នាក់លើទេ។ ទោះជាយ៉ាងនេះក៏ដោយ លោកបានបញ្ជាឲ្យមានការពិនិត្យមើលឡើងវិញនូវការបណ្តុះបណ្តាលខាងសីលធម៌របស់ពួកយោធា។ លោក Panetta បាននិយាយជាមួយលោក Luis Ramirez អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងការពារប្រទេសនៅក្នុងកិច្ចសម្ភាសពិសេសមួយក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចមួយរបស់លោក Panetta ទៅកាន់តំបន់អាស៊ីអាគ្នេយ៍។