ខ្សែភាពយន្តថ្មីឆ្លុះបញ្ចាំងបញ្ហាញៀនល្បែងស៊ីសងក្នុងសហគមន៍ខ្មែរ
- VOA Khmer
ខ្សែភាពយន្តថ្មីមួយរឿងដែលដឹកនាំរឿងដោយនិស្សិតអនុបណ្ឌិតម្នាក់នៃ សាកលវិទ្យាល័យ Chapman ឆ្លុះបញ្ចាំងនូវបញ្ហាញៀនល្បែងស៊ីសងនៅក្នុងសហគមន៍ខ្មែរនៅរដ្ឋ California ភាគខាងត្បូង។ និពន្ធនិងដឹកនាំរឿងដោយនាង Caylee So ខ្សែភាពយន្តដែលមានចំណងជើងថា Paulina រៀបរាប់អំពីជីវិតរបស់នារីខ្មែរអាមេរិកាំងអាយុ១៧ឆ្នាំម្នាក់ ដែលធំដឹងក្តីនៅក្នុងចំណោមអ្នកចូលចិត្តលេងល្បែងស៊ីសងនៅរដ្ឋ California ភាគខាងត្បូង។ នៅក្នុងបទសម្ភាសន៍ជាមួយវីអូអេកាលពីពេលថ្មីៗនេះ នាង Caylee So ថ្លែងថាដើមដំបូងនាងចង់និពន្ធរឿងវិទ្យាសាស្ត្រប្រឌិតទេតែថ្ងៃមួយនាងបានអានអត្ថបទមួយអំពីបុរសខ្មែរអាមេរិកាំងម្នាក់ដែលមានបញ្ហាញៀនល្បែងស៊ីសង ហើយក៏បានផ្លាស់ប្តូរគំនិតវិញ។