តុលាការកាត់ទោសលោកម៉ម សូណង់ដូឲ្យជាប់ពន្ធនាគារ២០ឆ្នាំ
- VOA Khmer
តុលាការក្រុងភ្នំពេញបានកាត់ទោសលោកម៉ម សូណង់ដូ នាយកស្ថានីយវិទ្យុសម្បុកឃ្មុំនិងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀលគឺស្មើប្រមាណ២៥០០ដុល្លារសហរដ្ឋអាមេរិក បន្ទាប់ពីតុលាការរកឃើញថា លោកជាប់ពាក់ព័ន្ធនឹងការបង្កើតតំបន់អបគមន៍ខុសច្បាប់ក្នុងខេត្តក្រចេះ ព្រមទាំងមានទំនាក់ទំនងជាមួយលោកសួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ លោកហេង រស្មី និងលោកសាយ មុន្នី នៃវីអូអេ ខ្មែរ រាយការណ៍ពីភ្នំពេញ៕