ព្រះមហាក្សត្រខ្មែរយាងទៅទស្សនកិច្ចផ្លូវការនៅវៀតណាម
- VOA Khmer
ព្រះមហាក្សត្រខ្មែរសម្តេចព្រះបរមនាថនរោត្តមសីហមុនីបានយាងទៅទស្សនកិច្ចជាផ្លូវការរយៈពេលបីថ្ងៃនៅវៀតណាមនៅថ្ងៃច័ន្ទនេះសំដៅពង្រឹងមិត្តភាពប្រទេសជិតខាងគ្នាទាំងពីរ។ យោងតាមព្រះរាជសារផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រខ្មែរមានព្រះរាជឱង្កាថា ព្រះអង្គនឹងមិនមានព្រះរាជវត្តមាននៅក្នុងប្រទេសរហូតដល់ថ្ងទី២៦ ខែកញ្ញាដោយសារព្រះរាជទស្សនកិច្ចនេះ ប៉ុន្តែព្រះមហាក្សត្រមិនបង្ហាញពីអត្ថប្រយោជន៍នៃព្រះរាជបេសកកម្មក្រៅប្រទេសនេះទេ។ លោកអ៊ុម ដារាវុធ សមាជិកព្រះរាជខុទ្ទកាល័យមានប្រសាសន៍ថា ព្រះមហាក្សត្របានយាងចាកចេញរួចហើយកាលពីព្រឹកមិញនេះ ប៉ុន្តែលោកមិនបន្ថែមសេចក្ដីអត្ថាធិប្បាយអ្វីនោះទេ។ លោកគង់ សុឋានរិទ្ធរាយការណ៍ពីភ្នំពេញ៕