លោក Leon Panetta ធ្វើដំណើរទៅចិន គ្រាដែលជម្លោះដែនទឹកនៅមានភាពក្តៅងំ
លោករដ្ឋមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកLeon Panetta នឹងចេញដំណើរពីសហរដ្ឋអាមេរិកទៅធ្វើទស្សនកិច្ចនៅអាស៊ីនៅចុងសប្តាហ៍នេះ។ នេះ ជាដំណើរទស្សនកិច្ចមួយមានគោលដៅបន្ធូរបន្ថយការសង្ស័យគ្នាដែលកើតមានឡើងនៅក្នុងពេលមានជម្លោះដែនទឹកក្នុងសមុទ្រចិនខាងត្បូង និងការអភិវឌ្ឍយោធាដ៏ឆាប់រហ័សរបស់ចិន។